ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាសម្រាប់ត្រៀមលើការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ជប់ថវិកាសេវាអនាម័យបរិស្ថានជូនរដ្ឋបាលក្រុង ស្រុក
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៣

នាព្រឹក ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កសហវ. និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិភាក្សាសម្រាប់ត្រៀមលើការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ជប់ថវិកាសេវាអនាម័យបរិស្ថានជូនរដ្ឋបាលក្រុង ស្រុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងនៃ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន គណៈអភិបាលរាជធានីភ្នំពេញ,ខេត្តព្រះសីហនុ,ខេត្តកំពង់ចាម និងខេត្តបាត់ដំបង ព្រមទាំងអង្គភាពពាក់ព័ន្ធនៃ កសហវ. រួមមានអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។

ព័ត៌មានទាក់ទង